ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកត់កន្ទុយលេខនៅ​ផ្សារបុរី​ពិភព​ថ្មី​កំបូល​មិន​ខ្លាច​ញញើត​អាជ្ញាធរ​បង្ក្រាប​ព្រោះ​មាន​ឈ្មោះ​​ភ័ក្ត្រ​ជា​អ្នក​កាង​

ចែករំលែក៖

ភ្នំពេញ ៖ ទោះបីជាសម្ដេចក្រឡាហោម ស ខេងចេញបទបញ្ជាបង្ក្រាបយ៉ាងណាក៏ដោយ ក៏នៅតែមានទីតាំងកត់ឆ្នោតកន្ទុយលេខមួយកន្លែង ដែលល្បីពេញភូមិ ពេញតំបន់ក្នុងបុរីពិភពថ្មីកំបូល កំពុងធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត ហាក់បីដូចជាគ្មានខ្លាចអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបសូម្បីតែបន្តិចសោះឡើយ ។ ដោយមានឈ្មោះលោក ភ័ក្ត្រ ជាអ្នករកស៊ីទិញលក់រថយន្ត និងជាមេកន្ទុយលេខដ៏ធំមួយប្រចាំនូវរាជធានីភ្នំពេញ និងតាមខេត្តនានាមួយចំនួនទៀតផង ។ អ្នកយកព័ត៌មានបានទៅដល់ទីតាំងកន្លែងកត់កន្ទុយលេខស្ថិតនៅផ្សារបុរីពិភពថ្មីកំបូល ក្នុងភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដើម្បីថតយករូបភាពត្រូវអ្នកកត់កន្ទុយលេខថតយករូបភាពវិញ ថែមទាំងប្រើពាក្យសម្ដីមិនខ្លាចកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថនោះ ទេដោយមានមេឈ្មោះលោក ភ័ក្ត្រជាអ្នកចេញមុខដោះស្រាយអោយហើយ ។

image3

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានលួចបង្ហើបអោយដឹងទៀតថា ប្រសិនបើពួកគាត់លួចកត់កន្ទុយលេខបន្តិចបន្តួចឬមិនកត់អោយឈ្មោះខាងលើទេត្រូវកម្លាំងនគរបាលឬកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនយកទៅធ្វើការសាកសួរថែមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការទៀតផង ក៏ដូចជាប៉ុន្មានថ្ងៃមុននេះអ្នករកស៊ីល្បែងកត់កន្ទុយរូបនេះត្រូវកម្លាំងនគរបាលខណ្ឌធ្លាប់ចាប់បានម្ដងមកហើយ។ ប៉ុន្តែបើកត់កន្ទុយលេខអោយឈ្មោះ ភ័ក្ត្រវិញ អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាពាក់ព័ន្ធមិនហ៊ានបង្ក្រាបសូម្បីតែបន្តិចសោះឡើយ ព្រោះអ្នកទាំងនោះត្រូវថ្នាំសណ្ដំរបស់ឈ្មួញម្នាក់នេះទៅហើយ។

image2

ប្រជាពលរដ្ឋរង់ចាំមើលថាតើលោកហែមដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អាចនឹងមានវិធានការលើកន្លែងមួយនេះឬទេ ? ម៉្យាងវិញទៀតនេះជាមូលហេតុដែលកើតឡើងករណីព្រហ្មទណ្ឌផ្សេងៗកើតមានឡើងជាញឹកញាប់ ក៏ដោយសារតែល្បែងសុីសងទាំងអស់នេះនោះដែរ ៕ សុខាសែនជ័យ
image1


ចែករំលែក៖