ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រី៣ទីតាំងនៅម្តុំផ្លូវរថភ្លើងត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចុះបង្រ្កាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហ្គេម៣ទីតាំងផ្សេងគ្នា នៅម្តុំផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឆ្មក់ចុះបង្រ្កាប កាលពីម៉ោងជាង៤រសៀល ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបទីតាំងទាំង៣ខាងលើនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដកហូតបានទូហ្គេមបាញ់ត្រីចំនួន៣ទូ និងទូហ្គេមប្រភេទទូពង់ចំនួន៥ទូ សរុបចំនួន៨ទូ។ ចំណែកអ្នកមើលការខុសត្រូវ និងអ្នកញៀនល្បែងទាំងនោះបានដឹងខ្លួនមុនបាននាំគ្នារត់ចែកជើងគ្នាបាតជើងសព្រាតគេចខ្លួនបាត់។

បន្ទាប់ពីដកហូតទូហ្គេមទាំង៨ទូ ដែលជាប្រភេទទូហ្គេមល្បែងស៊ីសងនេះ កម្លាំងកងរាជអាវុធហត្ថបានដឹកជញ្ជូនទូទាំងនោះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីវាយកម្ទេចនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖