ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអីនធើណេតបង្កប់ជាល្បែងស៊ីសងវេរលុយអ៊ីម៉ាន់នី និងទ្រូម៉ាន់នី ក្នុងសង្កាត់បេងត្របែក ខណ្ឌចំការមន អាជា្ញធរមិនហ៊ានចុះបង្ក្រាបឡើយ ឬមានលាភសក្ការផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ ទីតាំងបើកសេវាកម្មអីនធើណេតបង្កប់ជាល្បែងស៊ីសង វេរលុយអ៊ីម៉ាន់នីនិងទ្រូម៉ាន់នី ក្នុងសង្កាត់បេងត្របែក ២កន្លែង នៅក្នុងទឹកដីខណ្ឌចំការមន បើទោះជាមានច្បាប់អនុញ្ញាតពីអាជ្ញាធរ និងមន្ទីរជំនាញក៏ដោយ ប៉ុន្តែម្ចាស់ទីតាំងនីមួយៗ ពុំបានអនុវត្តទៅតាមលិខិតអនុញ្ញាតនោះទេ ខណៈលួចបង្កប់ប្រភេទជាល្បែងស៊ីសងយ៉ាងអានាធិបតេយ្យ ពង្វក់សិស្សសាលា និស្សិតប្រជាពលរដ្ឋ អ្នករកស៊ី ក្នុងនោះ សម្រាប់ពេលយប់គឺមានដោយក្រុម អ្នកប្រើប្រាស់ ចែកចាយថ្នាំញៀនចូលលេង ចូលដេកសំកុក ហើយក៏មានសមត្ថកិច្ចដែលបំពេញការងារពេលយប់ចុះល្បាតជាដើម ពិតជាជួបប្រទះក្នុងករណីនេះ ។

ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ការរីកដុះដាលទីតាំងសេវាអីនធើណេត ដែលបង្កប់ទៅដោយល្បែងស៊ីសង មិនត្រឹមតែជាការអូសទាញឲ្យប្រជាពលរដ្ឋ ឈ្លក់វង្វេង បាត់បង់ទ្រព្យសម្បត្តិ បែកបាក់ក្នុងសង្គមគ្រួសារប៉ុណ្ណោះទេ ប្រភពនៃបនល្បែងទាំងនេះ បានក្លាយទៅជាប្រភពនៃបទល្មើសកើតមានក្នុងសង្គមយ៉ាងធ្ងន់ផងដែរ ។

ប្រជាពលរដ្ឋទទួលស្គាល់ថា ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិតជាមានអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងសង្គម ។ ប៉ុន្តែ ភាពធូរលុង អនុញ្ញាតឲ្យល្បែងស៊ីសងកើតមានពេញបន្ទុកបែបនេះ ក៏ជាកំហុសរបស់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ចាត់ទុកថា មានចេតនាចិញ្ចឹមបទល្មើស ផ្ទុយពីជាអ្នកអនុវត្តច្បាប់ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ទីតាំងអីនធើណេត ភាគច្រើនមានដ៏សម្បូរបែបក្នុងទឹកដីសង្កាត់បឹងកេងកង២ រហូតដល់គេធ្វើស្ថិតិ ដឹងថា យ៉ាងតិចក្នុងខណ្ឌចំការមនមានជិត១០០កន្លែងកំពុងបើកបង្កប់ដោយល្បែងស៊ីសង ។ ដូចជាទីតាំងយីហ៊ោ ស៊ុបភើ២៨៨៨ណេត, VA អិនធើណេត, ចូលីអីនធើណេត, UK Net, Emoney, វីអេណេត ។ល។ ពោរពេញទៅដោយប្រភពល្បែងស៊ីសង ទៅជាមុខរបររកស៊ីដ៏ប្រចាំថ្ងៃរបស់ពួកគេ ។

គួរបញ្ជាក់ថា:ទីតាំងខាងលើនេះកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នៅជាទីតាំងផ្ទេរប្រាក់ វេរលុយអ៊ីម៉ាន់នី បង្កប់ល្បែងស៊ីភ្នាល់បាល់តាមអ៊ីនធើណេតនៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ទើបនិងចុះបង្ក្រាបថ្មីៗកន្លងមកនេះ ឥឡុវបានបើកយ៉ាងរលូន ។

ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមិនអើពើពីវិធានការណ៍បង្ក្រាបបទល្មើសបនល្បែងស៊ីសងក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជ និងដាក់ចេញមកថ្មីៗនេះ? ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖