ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអេតចាយនៅស្ថានីយវិទ្យុ ខាងក្រោយសាលាសង្កាត់ដង្កោ ភូមិថ្មី ដាក់រាលមកលើផ្លូវបេតុង

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ទីតាំងអេតចាយនៅខាងក្រោយសាលាសង្កាត់ដង្កោ ស្ថិតក្នុងភូមិថ្មី បានដាក់គំនរបាវអេតចាយ រំលោភចូលលើផ្លូវបេងតុង បង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ក្នុងការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់ និងជាពិសេសជុំវិញការរស់នៅរបស់ពលរដ្ឋទៅលើបញ្ហាបរិស្ថាន បង្កសំឡេងរំពងដល់អ្នកជិតខាងជាដើម ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមីនានេះ រថយន្តដឹកទំនិញអេតចាយជាបាវធំខ្ពស់ សំពីងសំពោងបានចូលមកទម្លាក់គនៅលើផ្លូវបេតុងតែម្តង ។ ការដឹកសំពីងសំពោងនេះ ជាមូលហេតុ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ ។

លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា លោកបានដឹកនាំចុះណែនាំម្តងជាពីរដងរួចមកហើយ កាលពីកន្លងទៅ ដោយឲ្យធ្វើកិច្ចសន្យាផងដែរ ។ អាជ្ញាធរមិនអនុញ្ញាតឲ្យដាក់របស់របរ បាវអេតចាយរំលោភមកលើផ្លូវឡើយ ការប៉ះពាល់បរិស្ថាន ការបំពងសំឡេងជាដើម។

លោកអភិបាលរងដដែលបន្តថា លោកនឹងដឹកនាំចុះណែនាំជាថ្មីម្តងទៀត ប្រសិនម្ចាស់ទីតាំងនេះនៅមិនស្តាប់ការណែនាំរបស់អាជ្ញាធរ ៕ តាឡឹម

 


ចែករំលែក៖