ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតបារាំងធ្វើបានសម្រេច គ្រងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨

ចែករំលែក៖

នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ដែល​បាន​លើ​កពាន World Cup ពីរដង​ទាំង​លើក​នេះ និងលើក​ទី​មួយ​ក្នុង​ឆ្នាំ​១៩៩៨​។ ដោយឡែក​សម្រាប់ក្រូ​អាតវិ​ញ​បានត្រឹមជា​ជើងឯករ​ង​តែប៉ុណ្ណោះ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​២៨​លាន​ដុល្លារ​។

បារាំង​បាន​ប្រកួត​​តទល់​​យ៉ាងស្វិត​ស្វាញ​​ជាមួយ​​ក្រូអាត ​នៅថ្ងៃទី១៥​ ខែ​កក្កដា​​ឆ្នាំ២០១៨ ជាវគ្គផ្ដាច់ព្រ័ត្រ នៅម៉ោង​១០​យប់​ម៉ោង​​នៅកម្ពុជា។

តែទីបំផុត​​បារាំង​គ្រង​ដំណែង​ជើង​ឯកក្រោយ​យកឈ្នះ​ក្រូ​អាត​ក្នុង​លទ្ធផល​៤​ទល់នឹង​២​។ ក្រៅ​ពី​ទទួលបាន​ពាន​ហើយ បារាំង​ក៏​ទទួលបាន​ប្រាក់ឧត្ថម្ភ​ចំនួន​៣៨​លាន​ដុល្លារ​ផងដែរ​។

ក្រូ​អាតមិ​ន​ដែល​បាន​លើ​កពាន​FIFA World Cup​ទេ ចាប់តាំងពី​បង្ហាញខ្លួន​៥​ដង​នៅ FIFA World Cup​។​

​សូមបញ្ជាក់​ថា ព្រឹត្ដិការណ៍​បាល់ទាត់​ពិភពលោក​FIFA World Cup ២០១៨ រុស្ស៊ី​គឺជា​ម្ចាស់ផ្ទះ​​៕

 


ចែករំលែក៖