ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតReal Madridយល់ព្រមទិញខ្សែប្រយុទ្ធ Lewandowski ពីក្រុម Bayern Munich

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowskiបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនទៅលេងឲ្យក្រុមយក្សអេស្ប៉ាញ Real Madrid រយៈពេល២ឆ្នាំនៅចុងរដូវកាលនេះ។

លោក Florentino Perez ប្រធានក្លិប Real Madrid បានសម្រេចចិត្តទិញខ្សែ ប្រយុទ្ធឆ្នើមរបស់ក្លិប Bayern Munich ខាងលើនេះ ស្របពេលដែលគាត់ក៏កំពុង តែព្យាយាមរកឱកាសទិញខ្សែប្រយុទ្ធប្រេស៊ីល Neymar ពីក្រុម Paris Saint-Germainផងដែរ។

ក្រុមផ្សេងទៀតដូចជា Chelsea, PSG និងArsenal ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ ទិញខ្សែប្រយុទ្ធ Lewandowski ផងដែរ ប៉ុន្តែការផ្លាស់ទៅកាន់ទឹកដី Bernabeu អាចជម្រើសទី១របស់ Lewandowski។ ក្រុមយក្សអេស្ប៉ាញក៏ចង់បានខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដូចគ្នាតែក្រុមមាន់ខ្នាយមាសមិនព្រមចរចា ៕ ដេវីត


ចែករំលែក៖