ព័ត៌មានទាន់ហេតុការណ៍៖

ទូរទស្សន៍ 4K ទំហំធំបំផុតដែលអ្នកអាចទិញបាននិងមើលទូរទស្សន៍របស់អ្នកទំហំ 100 អុីញគ្រាន់តែជាម៉ូនីទ័រតូចមួយ

ចែករំលែក៖

ប្រសិនបើអ្នកពិតជាចង់បានទូរទស្សន៍ធំក្នុងកំរិត 4K នៅក្នុងផ្ទះរបស់អ្នក ហើយមិនបានបារម្ភពីតំលៃរបស់វា C Seed 262 ជាម៉ូដែលថ្មីដែលទើបតែបានរចនាឡើងមានទំហំ 262 អុីញធំ និង មានរាងកោងដែលជា ទំហំគួរឱ្យភ្ញាក់ផ្អើលហើយធ្វើឱ្យទូរទស្សន៍ខ្នាត 100 អុីញមើលទៅតូចណាស់បើសិនយកមកប្រៀបធៀបគ្នា។ វាជាការលំបាកក្នុងការបំផ្លើសដែលទូរទស្សន៍ម៉ូដែល C Seed 262 មានទំងន់ 1,763 ផោន វាបានភ្ជាប់មកជាមួយនឹង speaker រួមបញ្ចូលគ្នាចំនួន 10 សម្រាប់សំលេងកុន 9.1 ក្នុងបរិស្ថានជុំវិញ។ វាមាន remote-controll គ្របដណ្តប់ដោយសាច់ក្រណាត់ដែលការពារអេក្រង់ LED ប្រវែង 19 ហ្វីតហើយវាត្រូវបានដាក់បញ្ចូល media server កំរិត 4K ។

ចំពោះតំលៃតែទូរទស្សន៍ទទេរគឺថ្លៃដល់ទៅ $539,000 ឯណោះ តែបើសិនជាយកជាកញ្ចប់ដែលបូករួមទាំងសេវាតំឡើងគឺនៅសល់តែ $38,500 ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏វានៅតែមានតំលៃខ្លាំងណាស់ ពិបាកនឹងទទួលយក តែវាអាចធ្វើជាអេក្រង់ធំមួយសំរាប់មើលកុននៅក្នុងផ្ទះដែលមានរូបភាពត្រជាក់ភ្នែកនិងមានផាសុខភាព។ ខាងក្រុមហ៊ុនផលិតទូរទស្សន៍នេះនឹងដាក់បង្ហាញជាផ្លូវការនូវម៉ូដែលទូរទស្សន៍ C Seed 262 កំរិត 4K ដែលមានទំហំធំជាងគេនៅរដូវកាលខាងមុខនេះជាមួយតំលៃគួរអោយភ្ញាក់ផ្អើលមួយ ៕ ហេង លក្ខិណា


ចែករំលែក៖