ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទម៉ូដែល Revvl តំលៃ $ 125 ម៉ាក T-Mobile គឺជាទូរស័ព្ទដែលមានបំពាក់ឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃ

ចែករំលែក៖

ក្រុមហ៊ុន T-Mobile បានចេញនូវទូរស័ព្ទស៊េរីថ្មីមួយមានឈ្មោះថា Revvl ។ ទូរស័ព្ទនេះមានលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់ទំហំ 5,5 អ៊ីញ HD មាន RAM 2GB ទំហំផ្ទុក 32GB, កាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល, កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល, ថាមពលថ្ម 3,000mAh និងឧបករណ៏ស្នាមម្រាមដៃខាងក្រោយ។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat ហើយនឹងមានវត្តមាននៅថ្ងៃស្អែក។ វាជាមូលដ្ឋានទូរស័ព្ទ Android ស្តង់ដារជាមួយឧបករណ៏ស្នាមម្រាមដៃ។

ជាមួយនឹងការចាប់ផ្តើមដាក់លក់ទូរស័ព្ទម៉ូដែលនេះ ក្រុមហ៊ុនក៏បានកែសម្រួលកម្មវិធី Jump program របស់ខ្លួន ដូច្នេះអតិថិជនអាចប្រើវា និងដើម្បីទិញទូរស័ព្ទដែលមានតំលៃថោកនិងមិនត្រឹមតែឧបករណ៍ទំនើបៗ ប៉ុណ្ណោះទេ។ ឧបករណ៍ដែលអាចប្រើបាននឹងត្រូវបានបញ្ជូនទៅជា SmartPicks ។ ក្រៅពីម៉ូដែល RevvL នេះអ្នកប្រើអាចជ្រើសរើស Jump program ពី ZTE ZMAX Pro, LG Aristo, LG K20 Plus និង Samsung Galaxy J3 Prime ៕ ហេង លក្ខិណា


ចែករំលែក៖