ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីប្រកាសបញ្ចប់រាល់ពិធីជួបជុំនៅក្នុងប្រទេសអាល្លឺម៉ង់

ចែករំលែក៖

កាលពីថ្ងៃទី២១ ខែមីនា មន្ត្រីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច ទួរគី AKP បានប្រកាសថា និងមិនមានការរៀបចំពិធីមីតទីន ណាមួយនៅក្នុងប្រទេសអាល្លឺម៉ង ក្នុងការស្ទង់មតិ ពលរដ្ឋ ទួរគីនៅថ្ងៃទី១៦ ខែមេសា ក្នុងការកែទម្រង់រដ្ឋធម្មនុញ្ញា ផ្តល់អំណាចដល់ប្រធានាធិបតី Recep Tayyip Erdogan។

អ្នកនាំពាក្យ អង្គការសហប្រតិបត្តិការរបស់គណបក្ស AKP នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ បានប្រកាសថា «ព្រិត្តិការទាំងអស់ ដែលបានឡើងគម្រោងនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានលុបចោល តាមការសម្រេចរបស់រដ្ឋាភិបាលទីក្រុងអែនការ៉ា ។

ប្រទេសទួរគី និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន អាល្លឺម៉ង់ ហូឡង់ កំពុងប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែល រដ្ឋាភិបាលទួរគីបាន ចាប់អ្នកសារព័ត៌មាន ម្នាក់ ធ្វើការឲ្យសារព័ត៌មាន Die Welt របស់អាល្លឺម៉ង់ គឺលោក Deniz Yucel ដែលមានពីសញ្ជាតិ ទួរគីនិងអាល្លឺម៉ង់ ដោយចោទប្រកាន់ ទៅលើបណ្តាញ ព័ត៌មានខាងលើ ផ្សព្វផ្សាយ ពី «គោលនយោបាយភេរវកម្ម បំផុះបំផុល ប្រឆាំងរដ្ឋាភីបាល និងមានសកម្មភាពចារកម្មផងដែរ ។

ផ្ទុយទៅវិញ អាល្លឺម៉ង់ ក៏បានសម្រេចលុបចោលពិធីមិតទីន ចំនួន៦ របស់សហគមន៍ជនជាតិទួរគី នៅអាល្លឺម៉ង់ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសទួរគី ។

ទួរគីជេរប្រទេចផ្តសា មិនលោះពេល បណ្តាប្រទេសអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ ហើយនិងហូឡង់ ដែលបានហាមឃាត់មិនឲ្យរដ្ឋមន្រ្តីតួកគីចូលធ្វើឃោសនា ពីបោះឆ្នោតប្រជាមតិតួកគី នៅក្នុងចំណោមប្រជាជនតួកគីដែលរស់នៅ បរទេស។ “អាល្លឺម៉ង់ អនុវត្តវិធីសាស្រ្តរបស់ពួកណាហ្ស៊ី ។ អាល្លឺម៉ង់កំពុងគាំទ្រពួកភេរវនិយម និងកំពុងជំរុញ ឲ្យមានសំឡេង ទេនៅក្នុងការបោះឆ្នោតប្រជាមតិនៅទួរគី” នេះជាការលើកឡើងរបស់ប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្កាន ដែលបានចោទប្រកាន់ផងដែរ ប្រទេសហូឡង់ថា ជាប្រទេសសំណល់ពីពួកណាហ្ស៊ី និងហ្វាស៊ីស។

នៅល្ងាចថ្ងៃអង្គារ ប្រមុខដឹកនាំទួរគីនៅបានលើកនិយាយពីតួនាទីរបស់ប្រទេសហូឡង់ នៅក្នុងការសម្លាប់រង្គាលប្រជាជនកាន់សាសនាអ៊ីស្លាម ៨ពាន់នាក់នៅប្រទេសបូស្នី អ៊ែហ្សេហ្គោវីន។ នៅឆ្នាំ ១៩៩៥ កងទ័ពហូឡង់ក្នុងនាមជាកងទ័ពមួយខៀវរបស់អង្គការសហប្រជាជាតិត្រូវបានគេបន្ទោសថា មិនបានជួយអន្តរាគមន៍ដើម្បីកុំឲ្យទាហានស៊ែបសម្លាប់ប្រជាជនបូស្នី ៕ ម៉ែវ សាធី

angela-merkel-l erdogan-7591


ចែករំលែក៖