ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីហាមរដ្ឋទូតហុល្លង់ត្រឡប់មកវិញ បង្កកទំនាក់ទំនងជមួយរដ្ឋាភិបាលទីក្រុងអាមស្ទើដាម

ចែករំលែក៖

ទួរគីបានសម្រេច មិនឲ្យអគ្គរដ្ឋទូតហុល្លង់វិលត្រឡប់ទៅកាន់ទួរគីវិញឡើយ កាត់ផ្តាច់ទំនាក់ទំនងការបរទេសជាបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលទីក្រុងអាមស្ទើដាម បំពេញតាមលក្ខខណ្ឌរបស់ទីក្រុង អែនការ៉ា ។

សារព័ត៌មាន AFP បានដកស្រងការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីទួរគីលោក Numan Kurtulmus បានឲ្យដឹងថា «រហូតដល់អ្វីដែលយើង បានដាក់ចេញត្រូវបានភាគីហុល្លង បំពេញតាម បើមិនដូច្នេះទេ អគ្គរដ្ឋទូតហុល្លង នឹងមិនអាចវិលត្រឡប់មកកាន់ប្រទេសទួរគីវិញឡើយ»។ អគ្គរដ្ឋទូតហុល្លង ប្រចាំនៅទីក្រុងអែនការ៉ា គឺលោកKeescornlis Van Rijពេលនេះ មិននៅក្នុងប្រទេសទួរគីនោះឡើយ ហើយកិច្ចការ ទូត ប្រគល់ឲ្យតំណាងនៅទីនោះ គ្រប់គ្រងជាបណ្តោះអាសន្ន ។

ភាពតានតឹងរវាងទួរគី នឹងហុល្លង់ចាប់ផ្តើម នៅថ្ងៃ ទី១១ ខែមីនា នៅពេលដែលរដ្ឋាភិបាលទីក្រុង អាមស្ទើដាម មិនអនុញ្ញាត្តិឲ្យ យន្តហោះ ដឹករដ្ឋមន្ត្រីការបរទេសតួគី ចុះចត់នៅទីក្រុង អាមស្ទើដាម ដើម្បីទៅចូលរួមពិធី ជួបជុំ ជនជាតិទួរគី នៅទីនោះ ដែលជាការស្វែងរកការគាំទ្រ លើគម្រោង កែប្រែរដ្ឋធម្មនុញ្ញរបស់ទួរគី ។

ប្រធានាធិបតីទួរគី បានហៅហុល្លង់ថា «បានបន្សល់នៅរបបហ្វាស៊ីត » ហើយប្រមានហុល្លង់ថា និងត្រូវសងនូវតម្លៃដែលខ្លួនបានធ្វើ។ ទួរគីកាលពីថ្ងៃទី១៣ ខែមីនា បានកោះហៅ មន្ត្រីទូតហុល្លង់ ប្រចាំនៅទីក្រុងអែនការ៉ា ដើម្បី ប្រឆាំងនឹងសកម្មភាពបំបែកហ្វូងបាតុកម្មរបស់ជនជាតិទួរគីនៅទីក្រុងអាមស្ទើដាម កាលពីថ្ងៃទី១២ ខែមីនា។

ឧបនាយករដ្ឋមន្ត្រីទួរគី បានប្រកាសផ្អាក់ទំនាក់ទំនងការបរទេសជាមួយប្រទេសហុល្លង់ ហើយផ្អាក់ផ្តល់លិខិតអនុញ្ញាតឲ្យមានការហោះហើរពីហុល្លង់ ចូលទៅកាន់ទួរគីចាប់ពីថ្ងៃទី១៣ ខែមីនា កន្លងមក។

ឧបនាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់ថា រាល់ទំនាក់ទំនងជាន់ខ្ពស់ ក្នុងនោះមានថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ខ្ពស់ជាងនេះ ត្រូវបានផ្អាក់ជាបណ្តោះអាសន្នរហូតដល់ហុល្លង់ លុបលាងនៅអ្វីដែលខ្លួនបានធ្វើ ទៅលើប្រទេសទួរគី ។

សកម្មភាពខាងលើ កើតឡើងក្រោយពេលដែលបានហាមមិនឲ្យយន្តហោះដឹករដ្ឋមន្រ្តីការបទេសទួរគី ចុះចតនៅទីក្រុងរ៉ូតាដាមប្រទេសហូឡង់ ធ្វើឲ្យរដ្ឋាភិបាលតួកគីខឹងសម្បារខ្លាំងណាស់នឹងចំណាត់ការរបស់អាជ្ញាធរ ហុល្លង់។ នៅក្នុងក្បួនមហាជនរៀបចំនៅទីក្រុងអ៊ីស្តង់ប៊ូល លោកប្រធានាធិបតីតួទួរគី រេស៊ីបអ៊ែរ ដូហ្កាន បានប្រតិកម្មចាត់ទុកហូល្លង់ថា ហ្វាស៊ីស និងជាសំណល់របស់ពួកណាហ្ស៊ី ។ នៅក្នុងសំដីព្រមានខ្លាំងលោក អ៊ែរដូហ្កាន បាននិយាយយ៉ាងដូច្នេះថា “ស្តាប់ឲ្យបានហូល្លង់ អ្នកអាចហាមតាមចិត្តចង់ មិនឲ្យយន្តហោះរដ្ឋមន្រ្តីទួរគីចុះចត ប៉ុន្តែចាំមើលវិញ តើយន្តហោះហូល្លង់នឹងចុះចតបានយ៉ាងម៉េចនៅទួរគី”។

រដ្ឋាភិបាលហូល្លង់បានបញ្ជាក់ លើកយកហេតុផលថា វត្តមានរបស់រដ្ឋមន្រ្តីការបរទេសទួរគី នឹងអាចបង្កឲ្យមានអសណ្តាប់ធ្នាប់សង្គម។ នៅលើទំព័រសង្គមហ្វេសប៊ុក នាយករដ្ឋមន្រ្តីហូល្លង់ លោក Mark Rutte បានសរសេរថា លោករដ្ឋមន្រ្តីការបរទេសទួរគីមិនគោរពពាក្យសំដីដោយបានអំពាវនាវឲ្យមានការជួបជុំដ៏ធំមួយនៅកន្លែងសាធារណៈ។ ប្រមុខរដ្ឋាភិបាលហូល្លង់បានវាយតម្លៃថា សំដីគំរាមរបស់ប្រមុខការបរទេសទួរគី នឹងមិនអាចជួយឲ្យគេរកឃើញដំណោះស្រាយសមហេតុផលនោះទេ ៕ ម៉ែវ សាធី

fe


ចែករំលែក៖