ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអញ្ជើញត្រួតពិនិត្យលើកិច្ចការមីន និងគ្រាប់មិនទាន់ផ្ទុះ​

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ មាស​ សុភា​ ទេសរដ្ឋ មន្ត្រីទទួល បន្ទុកបេសកកម្មពិសេសលើកិច្ចការមីនគ្រាប់មិន ទាន់ផ្ទុះ​ និងការងារវិស្វកម្ម​កងយោធពលខេមរភូមិន្ទ​ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល​ និងពិនិត្យ សកម្មភាពបោស សំអាតមីន របស់កងកម្លាំងប្រតិបត្តិការ បោសសំអាតមីនអង្គ ការ HALO TRAS កំពុងធ្វើសកម្មភាពបោសសំអាតមីនយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ ។

កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨​ នៅកងឯកភាពប្រតិបត្តិការសំ អាតមីនHALO TRAS ស្ថិតក្នុងភូមិសាស្ត្រភូមិស្ទឹងខៀវតេជោ ឃុំស្រអែមឃុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងភូមិសា ស្ត្រ ភូមិអូរបី ឃុំអណ្តូងបី ស្រុកត្រពាំងបា្រសាទ ខេត្តឧត្តរមាន ជ័យ ។

តាមការឲ្យដឹងពីប្រធានកងឯកភាពបោសសំអាតមីនអង្គការHALO TRAS កម្ពុជា លោក LASHA LOMIDZE ប្រធានប្រតិបត្តិការរបស់អង្គការ HALO កំពុងធ្វើសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រ ព្រំ ដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិ ហារ និងស្រុកត្រពាំងបា្រសាទខេត្តឧត្តរមានជ័យ និងលោក នី រ៉ា អ្នកប្រតិបត្តិការរបស់ HAL O TRASកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យបា នរាយការណ៍ថា: HALO TRAS បង្កើតឡើងក្នុងឆ្នាំ១៩៩១ មា នការិយាល័យនៅក្នុងស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យហើយ កំពុងប្រតិបត្តិការរុករកគ្រាប់ មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅ ក្នុងតំបន់គ្រប់គ្រងរបស់អង្គភាពសកម្មភាពកំចាត់មីន HALO TRAS នេះ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

លោក ស្មាន់ មករា ប្រធានគ្រប់គ្រងក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការ HALO TRAS បញ្ជាក់ដែរថា: គិតចាប់ពីខែ មករា រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កងកម្លាំងបោស សំអាតមីនHALO TRAS បោស សំអាត និងកម្ទេចគ្រាប់បានចំនួន ៥៣៣៧គ្រាប់ ក្នុងនោះមានគ្រាប់មីនថ្មើរជើងចំនួន ១៧ ៨៣ គ្រាប់ មីនតោន៤៥គ្រាប់ និងគ្រាប់ចំនួន៣៥០៩គ្រាប់ ។

លោកនាយឧត្តមសេនីយ៍ មាស សុភា កោតសរសើរចំពោះស្មារតី នៃការលះបង់ខ្ពស់ដើម្បីសម្រេចភារកិច្ចដ៏លំបាកក្នុងការរំដោះដីធ្លីដែលសម្បូរណ៍គ្រាប់ដោយសារសង្គ្រាមជូនប្រជាពល រដ្ឋសម្រាប់ប្រើប្រាស់ ៕ សុខដុម


ចែករំលែក៖