ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង អះអាងថាកម្ពុជាមិនមែនជាកញ្ជះវៀតណាមទេ

ចែករំលែក៖

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីនិងជាប្រធាន គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្ញុំកញ្ជះវៀតណាមនោះទេ ហើយការដោះស្រាយបញ្ហាព្រំដែនក៏មិនងាយស្រួលដូចការលើកឡើងរបស់អ្នករិះគន់ដែរ ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកទេស រដ្ឋមន្ត្រីគឺបានធ្វើឡើងក្រោយពីកិច្ចប្រជុំដ៏តឹងតែងរវាងគណៈកម្មាធិការព្រំដែនកម្ពុជា -វៀតណាមកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រីដែលភាគីវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាមទទួលបន្ទុកកិច្ចការព្រំដែន ។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែង ថា កម្ពុជានៅតែបន្តឲ្យភាគីវៀតណាម បញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់ មួយចំនួនដែលរំលោភលើទឹកដីកម្ពុជា ឬ កន្លែងដែលភាគីទាំង២មិនទាន់បានកំណត់ ខណ្ឌសីមានៅឡើយ ហើយមិនតែប៉ុណ្ណោះ កម្ពុជាក៏មិនមែនជាកញ្ជះរបស់វៀតណាមដូចការលើកឡើងរបស់អ្នករិះគន់នោះដែរ។

លោកទេសរដ្ឋមន្ត្រីបន្តទៀតថា បញ្ហាព្រំដែនមិនចេះតែធ្វើទៅដោយងាយស្រួលនោះទេ ហើយបញ្ហាដែលវៀតណាមរំលោភ បំពានរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាក៏មិនសម្ងំស្ងៀមដូចការលើកឡើងរបស់អ្នករិះគន់នោះដែរ ពោលគឺកម្ពុជា កំពុងតែតវ៉ាយ៉ាងខ្លាំងដោយទទូចឲ្យភាគីវៀតណាមបញ្ឈប់ជាបន្ទាន់ដោយគ្មាន លក្ខខណ្ឌ ។

សូមរំលឹកថា ប្រទេសកម្ពុជាបានផ្ញើ កំណត់ទូតជាច្រើនលើកច្រើនសាមកហើយ ទៅកាន់រដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ជាបន្ទាន់ចំពោះករណីដែលភាគីវៀតណាម បានសាងសង់ប៉ុស្តិ៍យោធា និងជីកស្រះជា ច្រើនកន្លែងនៅក្នុងទឹកដីកម្ពុជាឬកន្លែងដែលមិនទាន់ឯកភាពជាស្ថាពរលើខណ្ឌសីមា រវាងភាគីទាំង២នោះ ។

បើតាមលោក ឡុង វីសាលោ អនុប្រធាន គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងជារដ្ឋលេខាធិការក្រសួងការបរទេសផងនោះបានអះអាងថា កំណត់ទូតជាង២០ដែលក្រសួងការបរទេសផ្ញើទៅកាន់ភាគីវៀតណាមនោះខាងភាគីវៀតណាមមិន ទាន់ឆ្លើយតបអ្វីជាដុំកំភួនក្រៅតែពីពួកគេអះអាងថានឹងយកទៅពិចារណាជាមួយ មន្ត្រីអន្តរក្រសួងរបស់ពួកគេនោះទេ តែ យ៉ាងណាក៏ដោយដរាបណាភាគីវៀតណាម នៅតែរំលោភបំពានគឺកម្ពុជានៅែតទូចឲ្យ គេលុបចោលជាបន្ទាន់ផងដែរ។

កិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែន ខណ្ឌសីមាប្រទេសកម្ពុជា-វៀតណាមរយៈ ពេលជាង៦ម៉ោងភាគីទាំង២បានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងបញ្ហាព្រំដែន និង បញ្ហាលិខិតដែលរដ្ឋាភិបាលនៃប្រទេសទាំង ២គ្រោងនឹងស្នើទៅប្រទេសបារាំងដោយស្នើសុំអ្នកជំនាញរបស់បារាំងក្នុងការឲ្យជួយ ផែនទីនិងមកជួយដៅខ្សែព្រំដែននៅលើ តំបន់ជាក់ស្តែងមួយចំនួនផងដែរ។ តែយ៉ាង ណាក្តីកិច្ចប្រជុំដ៏តឹងសរសៃកររវាងភាគីទាំង ២មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដោយរង់ចាំបន្តនៅថ្ងៃទី៣០នេះទៀត ។
ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានឹងវៀតណាមមានចំនួនជាង១.៧០០គីឡូម៉ែត្រ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មាធិការព្រំដែនប្រទេសទាំង២បាន បោះបង្គោលខណ្ឌសីមាបានចំនួនជាង៨០ភាគរយហើយៗបង្គោលព្រំដែននីមួយៗ មានតម្លៃចាប់ពីជាង៥ពាន់ដុល្លារអាមេរិក រហូតដល់មួយសែនដុល្លារអាមេរិក៕ ហេង សូរិយា

 

va kimhong


ចែករំលែក៖