ព័ត៌មានទាន់ហេតុការណ៍៖

ទោះទស្សនាការដង្ហែពានរបស់ក្រុម Huddersfield Town ទាំងអស់គ្នា

ចែករំលែក៖

ក្រុម Huddersfield Town ក្លាយទៅជាក្រុមចុងក្រោយគេបង្អស់ ដែលមានឱកាសឡើងមកលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្នុងរដូវកាលក្រោយ។ ពួកគេបានវិលមកកាន់ក្របខ័ណ្ឌអង់គ្លេស Premier League វិញជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧២មក ក្រោយឈ្នះ Reading ដោយប៉េណាល់ទី ៤ទល់នឹង៣ ក្រោយស្មើគ្នាទាំង២ជើង០ទល់នឹង០។

គ្រូបង្វឹកអាល្លឺម៉ង់ David Wagnerបានដង្ហែពានរង្វាន់របស់ខ្លួននៅក្នុងទីក្រុង Yorkshire ដោយមានការចូលរួមពីកីឡាករ និងអ្នកគាំទ្ររាប់ពាន់នាក់។ ក្លិប Huddersfield មិនបានលេងនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសអស់រយៈពេល៤៥ឆ្នាំមកហើយ។

អ្វីដែលពិសេសជាងនេះទៅទៀតគឺក្រុម Huddersfield ទទួលបានប្រាក់រហូតដល់ទៅ១៧៩ផោនពីការទទួលជ័យជម្នះឡើងពីក្របខ័ណ្ឌអង់គ្លេស Chmapionship។ ប្រសិនបើពួកគេអាចឈរជើងនៅអង់គ្លេស Premier League បានក្នុងរដូវកាលក្រោយប្រាក់ចំណូលរបស់ពួកគេអាចនឹងកើនដល់ទៅ២៩០លានផោន។

ខាងក្រោមនេះជាការដង្ហែពានរង្វាន់ និងការចូលរួមអបអរសាទររបស់ក្លិប Huddersfield ៖


ចែករំលែក៖