ព័ត៌មានទាន់ហេតុការណ៍៖

ទៅចំការភ្លេចពន្លត់ភ្លើងចង្ក្រាន ឆេះផ្ទះមួយខ្នងខ្ទេច នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីភ្លើងឆេះផ្ទះ និងសម្ភារគ្រឿងចក្រ ក្នុងចំការមួយកន្លែងត្រង់ចំណុចអូរត្រាវ (បឹងរំលេច) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះនោះមានទំហំ៧មែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងក្តារ ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ឡេង ណៃ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឈឹម សើន អាយុ៥៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ភារខូចខាតរួមមាន ត្រាក់ទ័រ ០១គ្រឿង; ម៉ាស៊ីនត្រង់ស៊ីន័រ២គ្រឿង; ម៉ាស៊ីនកាត់ស្មៅ ២គ្រឿង; ឈើគ្រឿងផ្ទះប្រមាណ៥ម៉ែត្រត្រីគុណ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀតផងដែរ ត្រូវឆេះខូចខាតអស់ទាំងស្រុង ។ មូលហេតុដោយសារតែភ្លើងចង្រ្កាន ម្ចាស់មិនបានពន្លត់ពេលទៅចំការ ៕ ប៉ឹម ពិន


ចែករំលែក៖