ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រងការខូចខាត

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ ដែលម្ចាស់ទំនងជាស្រវឹងស្រា ហើយបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់ ឯរថយន្ដបង្ករងការខូចខាតមួយចំហៀងផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបផ្សារថ្មី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា រថយន្ដបង្កមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2AJ.7037 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញទៅកណ្ដាលថ្នល់អស់១កង់ ចំណែករថយន្ដបង្កបានបែកកង់ និងកាលេមុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបានចុះគេចខ្លួនទៅបាត់ ដោយបន្សល់ទុករថយន្ដបង្កចោលនៅកន្លែងកើតហេតុ ។

បន្ទាប់មករថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ ព្រែកជ័យ

ae (3) ae ae (1) ae (2)


ចែករំលែក៖