ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាស្រវឹងស្រា ចុះងូតទឹករង្វង់មូលនាងមច្ឆលង់ទឹកស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ចុះងូតទឹកស្រះរង្វង់មូលនាងមច្ឆលង់ស្លាប់បង្ក ការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរកាលពីវេលាម៉ោង០២និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលនាងមច្ឆ (រង្វង់មូលផ្សារដើមថ្កូវ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើអង្គុយនៅកន្លែងកើតហេតុ ក្នុងលក្ខណៈទំនងជាស្រវឹងស្រា ។ លុះក្រោយមក ស្រាប់តែលង់ទឹកស្លាប់តែម្ដង ។ ប្រភពខ្លះទៀតបានឲ្យដឹងថា ទំនងជាគាត់ស្រវឹងស្រា ហើយចុះងូតទឹកទើបបណ្ដាលឲ្យស្លាប់បែបនេះ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានហៅរថយន្ដសាមុយដឹកសពជន រងគ្រោះទៅដំកល់នៅវត្តសន្សំកុសល ដើម្បីរង់ចាំសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖