ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងវង់បៀ ស្រី្តម្នាក់បែកក្បាលហូរឈាម ស្រី្ត៣នាក់ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្រី្តម្នាក់បានបែកក្បាលហូរឈាមកក្លាក់ពេញផ្ទៃមុខ បន្ទាប់ពីមានអំពើហិង្សាកើតឡើងក្នុងវង់បៀដោយស្រី្តជាជនដៃដល់៣នាក់ បាននាំគ្នាព្រួតយកដុំថ្មវាយឲ្យរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះសូ អូន អាយុ ៥៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ឯជនសង្ស័យដែលនគរបាលឃាត់ខ្លួន៣នាក់មាន ១. ឈ្មោះឯក ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះសំ ស្រីភា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរនិង ៣. ឈ្មោះអៃ សោភ័ណ្ឌ ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់ដូរ។ ទាំង៣នាក់ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងបៀ នៅលើគ្រែជាមួយឈ្មោះហេង សុផល ត្រូវជាម្តាយជនសង្ស័យ នៅចំណុចកើតហេតុខាងលើ។ក្រោយមកជនរងគ្រោះ ក៏មានទំនាស់ពាក្យសំដីគ្នា ជាមួយឈ្មោះ ហេង សុផល ពីរឿងជំពាក់លុយកាក់លេងបៀ ហើយភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ ឯក ស្រីពៅ ដើរមកសួរនាំ ក៏មានការប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ។បន្តាប់មកជនសង្ស័យម្នាក់ឈ្មោះសំ ស្រីភា និងឈ្មោះអៃ សោភ័ណ្ឌត្រូវជាបងប្អូនឈ្មោះហេង សុផល បានចូលមកព្រួតគ្នា វាយជនរងគ្រោះដួលទៅលើដី ហើយជនសង្ស័យឈ្មោះឯក ស្រីពៅ បានយកដុំថ្ម វាយមុខជនរងគ្រោះ បណ្តាលឲ្យរបួស ក្រោមភ្នែកខាងស្តាំមួយកន្លែង លើថ្ងាស់មួយកន្លែង លើចិញ្ចើមខាងឆ្វេងមួយកន្លែង និងក្បាលបណ្តាលឲ្យហូរឈាមរបួសជាទម្ងន់ រួចជនសង្ស័យនាំគ្នារត់គេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបាន គ្រួសារនាំទៅព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ។

សមត្ថកិច្ចាបានឲ្យដឹងទៀតថា លុះមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទីរសៀល ក្រុមគ្រួសារជនរងគ្រោះ ឃើញជនសង្ស័យទាំងបីនាក់ កំពុងនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមច្បាប់តែម្តង ៕ ប្រាថ្នា


ចែករំលែក៖