ព័ត៌មានទាន់ហេតុការណ៍៖

ធុងសំរាមចំនួន១០០ធុង ត្រូវបានចែកដល់សាលារៀនចំនួន១៥ ក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៩,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងពិធី ចែកធុងសំរាម ដល់សាលាចំនួន១៥ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ធុងសំរាមដែលលោក អភិបាលបានចែកក្នុងថ្ងៃនេះ គឺជាជំនួយរបស់ សហគមន៍អឺរ៉ុប (EU),UNDP ( កម្មវិធី អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ),និងប្រទេស Sweden ដោយបានសហការជាមួយក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងកម្មវិធី ” Cambodia Climates Change Alliance-CCCA-កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ” ក្នុងនោះរដ្ឋបាលបានបែងចែកធុងសំរាមបន្តទៅសាលាចំនួន១៥រួមមាន៖ ១-វិទ្យាល័យព្រះស៊ីសុវត្ថិចំនួន១២ធុង ; ២-វិទ្យាល័យ វត្តកោះចំនួន០៨ធុង ; ៣-វិទ្យាល័យអនុវត្ត ចំនួន៨ធុង ;៤-វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ចំនួន១០ធុង ;៥-អនុវិទ្យាល័យ-ចតុមុខ ចំនួន៨ធុង ;៦-សាលាបឋមសិក្សារព្រះនរោត្តម ចំនួន៨ធុង ;៧-សាលាបឋមសិក្សារកូលាបទី១ ចំនួន១២ធុង ;៨-សាលាបឋមសិក្សារចតុមុខ ចំនួន៨ធុង ;៩-សាលាបឋមសិក្សារវត្តបទុម ចំនួន៤ធុង ;១០-សាលាបឋមសិក្សារ ភ្នំដូនពេញ ចំនួន៦ធុង ;១១-សាលាបឋមសិក្សារវត្តកោះ ចំនួន៤ធុង ;១២-សាលាបឋមសិក្សារហាំងង៉ោស្រះចក ចំនួន៤ធុង ;១៣-សាលាបឋមសិក្សារអនុវត្តចំនួន៤ធុង ;១៤-សាលាមត្តេយ្យ៨មីណា ចំនួន២ធុង ១៥-សាលាមត្តេយ្យវត្តកោះ ចំនួន២ធុង ; សរុបចំនួន១០០ធុង ៕ ស តារា


ចែករំលែក៖