ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់លឺកូនរអ៊ូររកសុីខាត ក្រោយមកកូនឡើងចង ក សម្លាប់ខ្លួនក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តចង ក សម្លាប់ខ្លួនចោលម្ដាយនិងប្រពន្ធ ធ្វើឲ្យសាច់ញាតិទូញសោកយ៉ាងខ្លាំងកាលវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះលេខ១០៤ ផ្លូវ០១ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ដដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សៀន គីមអេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនផ្សារទំនើបបាយ័ន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយស្លាកស្នាមជនរងគ្រោះ មានស្នាមចងត្រង់ក និងចេញទឹកកាម។

យោងតាមការបំភ្លឺម្ដាយបង្កើតសពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ រស់នៅជាមួយប្រពន្ធឯផ្ទះ នៅខណ្ឌឬស្សីកែវ តែជិតមួយខែកន្លងមកនេះ រកស៊ីខាតតែមិនដឹងខាតរឿងអ្វីទេ លុះមកដល់ថ្ងៃកើតហេតុខាងលើ ម្ដាយក៏ទ្បើងទៅគោះទ្វារបន្ទប់ ពុំមានការឆ្លើយតប ដោយទ្វារបន្ទប់ជាប់សោ និងមានការសង្ស័យផង ក៏ប្រើកូនឈ្មោះ សៀន គឹមអ៊ាន់ ឲ្យទៅហៅជាងសោមកឆ្កឹះ ចូលមើលឃើញកូនចងកទៅនឹងខ្សែនីទ្បុង ជាប់នឹងចង្រឹងបង្អូចស្លាប់បាត់ទៅហើយ។

បើតាមការសន្និដ្ឋាន និងវាយតម្លៃរបស់ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកមែន ទើបបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖