ព័ត៌មានទាន់ហេតុការណ៍៖

នគខេត្តកំពង់ឆ្នាំងឆ្មក់តាមចាប់បានមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀនចំនួន២នាក់ នៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ដែលជាមេខ្លោងចែកចាយ និង ជួញដូរគ្រឿងញៀន ត្រូវាបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយនគរបាលស្រុកបរិបូរណ៍ ឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយកមកចែកចាយ និងជួញដូរគ្រឿងញៀន ។ ប្រតិបត្តិការនេះគឺធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថិច្ចឃាត់ខ្លួនេះ ម្នាក់ឈ្មោះខៀវ សុវី ភេទប្រុស អាយុ២២ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ រស់នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាកើតហេតុជនក្រុមជនសង្ស័យបានណាត់ជួបគ្នាដើម្បីធ្វើសកម្មភាព ចែកចាយ និង ជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ក្រោយពីទទួលបាននូវព័តមានសំងាត់ បសមត្ថកិច្ចនគរបាលស្រុក និង ខេត្តបានសហការគ្នាព័ទ្ធចាប់បានតែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបាននូវវត្ថុតាងមួយចំនួន ដូចជា ទូរស័ព្ទដៃចំនួន១០គ្រឿង រថយន្តហាយឡេនឌ័រ១គ្រឿង ម៉ូតូធំ១គ្រឿង ថ្នាំប្រភេទACE ចំនួន៣កញ្ចប់មិនទាន់ដឹងប៉ុន្មានគីឡូក្រាម និងថ្នាំកេតតាមីន ទឹក ៥០ប្រអប់ ដោយមួយប្រអប់ស្មើនឹង២៥ដបនិង ប្រាក់រៀលនិងប្រាក់ដុល្លារ មួយចំនួនផងដែរ ។

ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្តទៀត៕ ចន្ថា


ចែករំលែក៖