ព័ត៌មានទាន់ហេតុការណ៍៖

នគបាលក្រុង​ប៉ោយ​ប៉ែត​ឃាត់ខ្លួន​ជនជាតិកូរ៉េម្នាក់បន្ទាប់​ពី​បើក​រថយន្ត​បុករះ​​ម៉ូតូ២គ្រឿងបង្កបួស​​ធ្ងន់ស្រាល់​២នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ ​នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូ២គ្រឿងធ្វើឲ្យមនុស្សប្រុស ស្រីរងរបួសធ្ងន់ ស្រាល កាល​ពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវលំក្រាលបេតុង ត្រង់ចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃើញហេតុការណ៍ប្រាប់នគរវត្តថា មុនកើតហេតុមានរថយន្តតូច១គ្រឿង ម៉ាកព្រុស ពណ៌ស ពុំមានស្លាកលេខ អ្នកបើកបរឈ្មោះ Song Hojun ភេទប្រុស អាយុ៤៦ឆ្នាំ (ជាជនជាតិកូរ៉េ) បានបើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះបើកបរដល់មុខកាស៊ីណូផារាដាយ បានបុកពីក្រោយ ម៉ូតូ១គ្រឿងម៉ាក ឃ្លីច ពណ៌ក្រហម ពុំមានស្លាកលេខ បើកបរដោយឈ្មោះ ដង់ សុីដាដេត ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅស្ថិតនៅក្នុងភូមិក្បាស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងបើកបរពីមុខរថយន្តបន្ទាប់ពីបុករួចរថយន្តបង្កពុំបានឈប់បន្តរធ្វើដំណើរទៅមុខដល់ចំណុចខាងជើងបឹងស្តាប្រហែល១០ម៉ែត្រ ក៏បុកម៉ូតូ១គ្រឿងទៀតម៉ាក ហុងដា ទ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-5449 ម្ចាស់អ្នក បើកបរឈ្មោះ រឿង រដ្ឋី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិចំការ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងបើកបរពីជើងទៅត្បូង(ច្រាសទិសគ្នា) បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ហើយរថយន្តខាងលើនៅតែបើករត់បានប្រហែល១៦៤ម៉ែត្រ ដល់អគារដើមស្រល់ ទើបរថយន្តបែកកង់ ទៅមុខលែងរួច ទើបសមត្ថកិច្ចឃាត់អ្នកបើកបរបាន។

យានទាំងបី(ខូចខាតធ្ងន់) និងយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ លោកសៅ សារឿន អធិការរងទទួលបន្ទុកផែនចរាចរណ៍បានបញ្ជាក់ប្រាប់នគរវត្តថា ជនជាតិកូរ៉េ ដែលបង្កគ្រោះថ្នាក់បានឃំុខ្លួនបណ្ដោះអាសន្ន លុះព្រឹកឡើងថ្ងៃទី២០ ខែវិច្ឆិកា ទើបកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តចាត់ការបន្ត ៕ វណ្ណា


ចែករំលែក៖