ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសួងឃាត់ខ្លួនជសង្ស័យប្រុសស្រីពាក់ពន្ធ័នឹងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសួងឃាត់ខ្លួនពីបទ ជាប់សង្ស័យ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន។

ករណីនេះធ្វើឡើងនៅម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។

លោក ឈន សុធន អធិការក្រុងសួងបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃុន ណាសីុន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជ្រូយ សង្កាត់សួង ដកហូតថ្នាំញៀន ចំនួន ៥កញ្ចប់តូច និងបន្តឃាត់ខ្លួន សង្ស័យ២នាក់ទៀត នៅម៉ោង ៤ៈ៣០នាទី ថ្ងៃខែឆ្នាំដដែល ទី១ឈ្មោះ ថុន សីុថុល ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ទី២ ឈ្មោះ វីុ ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ។

លោកបន្តថា ករណីទី២នេះដកហូតថ្នាំញៀន ចំនួន១៤កញ្ចប់(តូច ចំនួន១៣ និងធំ ១)ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿងថង់វិចខ្ចប់ ១ចំនួន ។

ករណីនេះជនសង្ស័យ និងវត្ថុតាងត្រូវបានសម្មត្ថកិច្ចនគរបាលជំនាញរៀបចំចងក្រងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕ វណ្ណះ

unnamed-4 unnamed-5 unnamed-6 unnamed


ចែករំលែក៖