ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនក្របួចចោរឆក់កាបូបយ៉ាងសកម្ម២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការ មនបានស្រាវជ្រាវតាមចាប់ខ្លួនចោរឆក់ កាបូបបាន២នាក់កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនៅម្ដុំផ្សារ កាប់គោសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន។ បន្ទាប់ពីកន្លងមកពួកគេបានធ្វើ សកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់​ ប្រជាជនយ៉ាងសកម្មនៅក្រុងភ្នំពេញ។

ចោរឆក់ទាំង២នាក់នេះម្នាក់ឈ្មោះ អ៊ាង សេងថៃ ហៅកណ្តុរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅនិង ម្នាក់ទៀតឈ្មោះ សូ សុវណ្ណារត្ន័ ហៅរត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ។ ជាមួយគ្នានេះដែរសមត្ថកិច្ចបាន រឹបអូសវត្ថុតាងជាមធ្យោបាយធ្វើសកម្ម ភាពឆក់មានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅផងដែរ ។

នគរបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ចោរឆក់២នាក់នេះបានធ្វើសកម្ម ភាព២លើកដោយលើកទី១ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោងជិត៩ យប់បានឆក់កាបូបស្ពាយពីស្ត្រីជនជាតិ អូស្ត្រាលីម្នាក់បានសម្រេចក្នុងនោះមាន ទូរស័ព្ទដៃម៉ាកសាំសុងអេស១ មួយ គ្រឿង,ប្រាក់ដុល្លារប្រហែល ៥០០ ដុល្លារ និងឯកសារមួយចំនួននៅចំណុចមុខ ធនាគារអេស៊ីលីដា មហាវិថីព្រះនរោត្តម កែង ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះJULIA SCHMALFUSS ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ អូស្ត្រាលី ជាអ្នកទេសចរ ស្នាក់នៅសណ្ឋា​គារ TEAHOUSE URBAN ASIAN HOTEL និងលើកទី២ឋ​កាលពីថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៧ វេលាម៉ោង២ឆក់ ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦ នៅចំណុចមុខ វិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌ ចំការមន។ ជនរងគ្រោះមិនស្គាល់ ឈ្មោះ គ្រាន់តែដឹងថា ភេទស្រី ហើយក្រោយ កើតហេតុមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង២ទេ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖