ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីគាស់បន្ទប់ជួលយកម៉ូតូបាន៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសម្ថតកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពគាត់បន្ទប់ជួលកាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅនេះ ហើយសមត្ថកិច្ចស្រាវជ្រាវតាមចាប់បាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២១០៧នេះ កាលពីវេលាម៉ោង១១និង០០នាទីនាព្រឹក ស្ថិតនៅភូមិខ្វាសង្កាត់ដង្កោខណ្ខដង្កោ។

បើយោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ នាង ចន្ធ័សីលា ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិកើតហេតុខាងលើត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់បន្ទប់ដែលទុកម៉ូតូក្នុងផ្ទះជួលហើយបានយកម៉ូតូបាត់ទៅម៉ាកហុងដាសេ១២៥សេរី២០០៦ពណ៍ខ្មៅមានស្លាកលេខ កំពត ១B: ៣៨២៦។

លោក ជឹម សុីថា អធិការនគរបាលខណ្ខដង្កោបានអោយដឹងថា ដោយមានពាក្យបណ្តឹងពីជនរងគ្រោះលោកបានដាក់បទបញ្ជាកម្លាំងអោយស្រាវជ្រាវទើបធ្វើកាឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលមានឈ្មោះ ជឿន រត្ន័នា ភេប្រុសអាុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុដែលជាមុខសញ្ញាចាស់ខាងគាស់បន្ទប់ យ៉ាងសកម្មពេលនោះកម្លាំងបានឃាតខ្លួនបានទើបឈានទៅដល់កាឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាបក្សពួកវាមានឈ្មោះ គឹ ម សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ហើយជាមុខសញ្ញាចាស់ដែលទើបនឹងចេញពីពន្ធនាគារផងដែរ។

លោកបានបន្តទៀតថា វត្ថុតាងដែលដកហូតបានមានសោសម្រាប់គាស់បន្ទប់ និងសោសម្រាប់កាច់សោម៉ូតូផដែរ។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរ និង កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖