ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនជាតិចិន៣នាក់ ពីបទ ហិង្សាដោយចេតនា(ព្រួតវាយបណ្តាលឲ្យរបួស)

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន៣នាក់ បានធ្វើសកម្មភាពព្រួតវាយជនជាតិចិនដូចគ្នា មុខរបរជាវិស្វករក្រុមហ៊ុនសំណង់បឹងកក់ បណ្ដាលឲ្យរងរបួសចំមុខ.ក្បាលរបួសហើម រហូតដល់សន្លប់ត្រូវបានដឹកយកទៅសង្រ្គោះ សំរាកព្យាបាលរបួសនៅមន្ទីរព្យាបាលឯកជន ហឺ្វសសិនធ័រ ។ចំណែកក្រុមជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១. ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីរសៀល ពីបទហិង្សាដោយចេតនា(ព្រួតវាយបណ្តាលឲ្យរងរបួស) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចក្រុមហ៊ុនសំណង់ចិនបឹងកក់ ផ្លូវR6 ភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួននោះ ទី១.ឈ្មោះ CHEN SHENG. ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិចិនមុខរបរម៉ៅការសំណង់មានទីលំនៅផ្ទះលេខ២០ផ្លូវលេខ៣៧១ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញកាន់លិខិតឆ្លងដែនលេខG42113254។ ទី២.ឈ្មោះ ZHANG ZHONG WEN ភេទប្រុសអាយុ៤៧ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់មានទីលំនៅផ្ទះលេខ២០ផ្លូវលេ៣៧១ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខG38768969 ។ ទី ៣.ឈ្មោះ ZHA. SHICHUAN ភេទប្រុសអាយុ៥១ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខ២០ផ្លូវលេខ៣៧១ភូមិទ្រា២សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខAE4993515 ។ ចំណែកជនរងគ្រោះឈ្មោះ ZHANG HONG ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិចិនមុខរបរវិស្វករសំណង់ មានទីលំនៅស្នាក់នៅក្រុមហ៊ុនសំណង់ចិនបឹងកក់ផ្លូវR6 ភូមិទី១សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខE91130846 (ត្រូវជនសង្ស័យវាយបណ្តាលអោយរបួសចំមុខ.ក្បាលរបួសហើមហើយបច្ចុប្បន្នកំពុងសំរាកព្យាបាលរបួសនៅមន្ទីរព្យាបាលឯកជន ហឺ្វសសិនធ័រ)។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់មិនប្រើប្រាស់គ្រឿងញៀនទេ ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា


ចែករំលែក៖