ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចឆ្កឹះសោទ្វាររបងផ្ទះយកម៉ូតូបានសម្រេច៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោងប្រហែល៥និង០០នាទី ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបាន២នាក់ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយប្រព្រឹត្តបទល្មើស លួចឆ្កឹះសោទ្វាររបងផ្ទះចូលលួចម៉ូតូ៣គ្រឿងបានសម្រេច ស្ថិតនៅចំណុចក្នុងផ្ទះជួលលេខ៤៣AEo ផ្លូវលេខ ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានទី១ មានឈ្មោះ រ៉េន ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៤១ ផ្លូវរថភ្លើង ក្រុម៥៩ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាក SuzukiNex ពណ៌ស សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ កំពត 1C-2089 ( ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះឆាយ ប៊ុងគ្រុយ ) ។

ជនសង្ស័យទី២ ឈ្មោះនាង ណាង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៤៦ ផ្លូវរថភ្លើង ក្រុម៥៩ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យ។

ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ ទី ១-ឈ្មោះ ឆាយ ប៊ុងគ្រុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខ៤៣AEo បន្ទប់លេខ៣ ជាន់ទី២ ផ្លូវលេខ២៦១ ក្រុម ទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី ២-ឈ្មោះ សៀក អេងហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល លេខ៤៣AEo បន្ទប់លេខ៣ ជាន់ទី២ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ សៀក អេងឡាយ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលលេខ ៤៣AEo បន្ទប់លេខ៣ ជាន់ទី២ ផ្លូវលេខ២៧១ ក្រុមទី១៣ ភូមិ៤សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនរងគ្រោះទាំង០៣នាក់ស្នាក់នៅបន្ទប់រួមគ្នា បានបាត់បង់ម៉ូតូចំនួន ០៣គ្រឿង

១- ម៉ូតូម៉ាកHonda C125ពណ៌ខ្មៅ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1DE-4988 ។

២- ម៉ូតូម៉ាក ឌូក ពណ៌ ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2286 ។

៣- ម៉ូតូ ម៉ាក SuzukiNex ពណ៌ស សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ កំពត 1C-2089។

ក្រោយពីសមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ រ៉េន ដារ៉ា ហៅរ៉ា នគរបាលបានសួនាំជនសង្ស័យរហូតដល់វេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដែរសមត្ថកិច្ចក៏បន្តទៅឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះនាង ណាង ភេទប្រុស អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៤៦ ផ្លូវរថភ្លើង ក្រុម៥៩ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបក្ខពួករបស់ជនសង្ស័យ។

តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០និង៣០នាទីយប់ ជនរងគ្រោះបានបានជិះម៉ូតូមកចតទុកចាក់សោនៅក្នុងផ្ទះជួលលេខ៤៣AEo ច្រកជណ្តើរឡើងទៅជាន់លើរួចក៍នាំគ្នាឡើងចូលបន្ទប់លេខ៣ ជាន់ទី២ សំរាកដេករួមគ្នា លក់រហូតដល់ម៉ោងប្រហែល៥និង០០នាទី ទៀបភ្លឺ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក៏បានភ្ញាក់ពីដេក រួចចុះមកក្រោមស្រាប់តែឃើញទ្វាររបងផ្ទះបើកចំហហើយបាត់ម៉ូតូរបស់ខ្លួន ពីកន្លែងទុកទាំង៣គ្រឿង ក៏មករាយការណ៌រួចដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង។

សូមបញ្ជាក់ោងដែរ ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច ដោយម៉ូតូរបស់ជនរងឈ្មោះ ឆាយ ប៊ុងគ្រុយ ម៉ាកSuzuki Nex មានភ្ជាប់ប្រព័ន្ធ GPS ក៏ធ្វើការស្រាវជ្រាវដោយសហការជាមួយម្ចាស់ម៉ូតូរហូតដល់ម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉េន ដារ៉ា និងដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាក Nex នៅចំណុចមុខមុខផ្ទះជាងជួសជុលម៉ូតូលេខ១ ផ្លូវលេខ២៨៩កែងនិងផ្លូវរថភ្លើង ក្រុមទី៥៧ ភូមិ១២ សង្កាត់បឹងកកទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពេលដែលជនសង្ស័យឈ្មោះ រ៉េន ដារ៉ា ជិះម៉ូតូមកបំរុងឲ្យជាងធ្វើខ្សែកុងទ័រ ។

សូមបញ្ជាក់ផងដែរ បើតាមការឆ្លើយពីឈ្មោះនាង ណាងបានប្រាប់ថាម៉ូតូម៉ាកHonda C125ពណ៌ខ្មៅ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1DE-4988 ។ និងម៉ូតូម៉ាក ឌូក ពណ៌ ស សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2286 ពួកគេលក់ចែកលុយគ្នាចាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវរកចាប់បក្សពួកបន្ត និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖