ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបសង្វៀនជល់មាន់ ឃាត់មនុស្ស៨នាក់ និងមាន់៦ក្បាលម៉ូតូ៦គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអន្តរាគមន៍ ពិសេស បានសហការជាមួយកន្លាំងប៉ុស្តិ៍សំរោងក្រោម ដោយមានការបញ្ជាផ្ទាល់ពីលោកវិរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការខណ្ឌបានចុះបង្ក្រាបទីតាំងសង្វៀន បញ្ជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតមាន់គក៦ក្បាលផងដែរ ។

ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅភូមិស្រែជះ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ​។

សមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានការរាយការណ៍សម្ងាត់ពីប្រជាពលរដ្ឋ ទើបលោកយឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាកម្លាំងចុះបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនមនុស្សចំនួន៨នាក់ និងដកហូតមាន់គកចំនួន៦ក្បាល ថែមទាំងម៉ូតូ៦គ្រឿង នាំយកទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖