ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបមេកន្ទុយលេខរើសកន្លែង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ ខណ្ឌពោធិ៍សែនជ័យបានចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនមេកន្ទុយលេខម្នាក់នៅផ្ទះមួយកន្លែងក្នុងភូមិត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យកាលពីវេលាម៉ោង៣និង ៥០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៦ តែដោយឡែកទីតាំងជាច្រើន កន្លែងទៀតត្រូវបានប្រជាពលរដ្ឋនាំគ្នា និយាយថាមិនឃើញនគរបាលអើពើទេ។

ជនសង្ស័យជាមេកន្ទុយលេខដែល ឃាត់ខ្លួនបាននោះឈ្មោះ អាង សារុំ ភេទ ប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះកើត ហេតុខាងលើ។

តាមមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជុំវិញការបើកល្បែងសុីសងកន្ទុយលេខខុសច្បាប់កើតមានតាមបណ្តាមូលដ្ឋានដែលបង្កឲ្យមានអសន្តិសុខឈានទៅដល់ប្រព្រឹត្តបទល្មើស ផ្សេងៗនោះសមត្ថកិច្ចខណ្ឌពោធិ៍សែន ជ័យក្រោមបញ្ជាពីអគ្គស្នងការនគរបាល ជាតិនិងលោកវរសេនីយ៍ ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យនិងដោយ មានការសម្របសម្រួលពីលោក គុជ គឹម ឡុង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងសមត្ថកិច្ចបានចុះប្រតិបត្តិការ បង្ក្រាបដល់ទីតាំងផ្ទះកត់កន្ទុយលេខត្រង់ចំណុចភូមិខាងលើ ហើយបានឃាត់ខ្លួនមេកន្ទុយលេខបានម្នាក់រឹបអូសបានវត្ថុតាង ដូចជា ក្រដាសកត់ឆ្នោត តារាងកន្ទុយលេខ សម្ភារប្រើក្នុងការកត់ឆ្នោតមួយចំនួនធំនិងលុយមួយចំនួនទៀត ។

ថ្វីបើមានការបង្ក្រាបរបស់សមត្ថកិច្ចយ៉ាងដូច្នេះក៏ដោយក៏ប្រជាពលរដ្ឋបាន បង្ហើបឲ្យដឹងថា នៅក្នុងសង្កាត់បឹងធំទីតាំងកត់កន្ទុយលេខមានច្រើនទៀតមិនមែនមានតែចំណុចខាងលើទេនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យនេះដូចជាផ្សារបុរីសន្តិភាព២ ផ្សារត្រពាំងពោធិ៍ ផ្សារព្រៃទា ផ្សារ ត្រពាំងក្រសាំង ផ្សារកាណាឌីយ៉ា ផ្សារ កាណាសីុធី និងមានច្រើនកន្លែងទៀតដែល មិនបានរៀបរាប់អស់តែមិនដែលឃើញ កម្លាំងនគរបាលចុះបង្ក្រាបឡើយ។ ដូចនេះប្រជាពលរដ្ឋសំណូមពរដល់កម្លាំង សមត្ថកិច្ចសូមមេត្តាបន្តការចុះប្រតិបត្តិការបង្ក្រាបនៅកន្លែងផ្សេងផងកុំចាប់រើសកន្លែង បែបនេះអី ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបាននាំខ្លួនទៅកាន់ផ្នែកជំនាញ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងចាត់ការទៅតាមនីតិវិធី៕ សុខាសែនជ័យ

image1

 


ចែករំលែក៖