ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀន យប់ថ្ងៃទី២ ឃាត់បាន១២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បន្តចេញយុទ្ធនាការបង្ក្រាបលើករណីប្រើប្រាស់ និងចែកចាយនូវសារធាតុញៀន យប់ទី២ ដោយឃាត់បានមនុស្ស១២នាក់ រួមជាមួយម៉ូតូ៥គ្រឿង យកមកសាកសួរនាំ ។

នៅវេលាម៉ោងយប់ថ្ងៃទី២ មករា ២០១៧ កំលាំងនៃអធិការរដ្ធានខណ្ឌពោធិសែនជ័យ ដោយមានការបញ្ជារពីលោកអធិការ នឹងដោយមានការដឹកនាំផ្ទាល់ពីលោកអធិការរងទទួលបន្ទុក បានដឹកនាំកំលាំង លខ្ខណះទ្រង់ទ្រាយធំ ដោយយករថយន្ត និងកំលាំងម៉ូតូធំសហការជាមួយកំលាំងអន្តរាគមន៍រាជធានីភ្នំពេញ ដើរប្រមូលក្មេងទំនើងដែលអង្កុយលេងនៅតាមមុខក្លឹប ផ្លូវសារធារណៈ ជាពិសេសនៅតាមបណ្តោយផ្លូវវេងស្រេង ដោយឃាត់បាន១២នាក់(ប្រុស) ម៉ូតូចំនួន៥គ្រឿង ក្នុងនោះមាន៦នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាមានសារធាតុញៀនក្នុងខ្លួនពិតមែន ចំណែក៦នាក់មិនទាន់សារភាពទេ ហើយសមត្ថកិច្ចនឹងធ្វើតេសទឹកនោមនៅវេលាព្រឹក៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖