ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញនគរបាលខណ្ឌសហកាជាមួយនគរបាលប៉ុស្តិ៍ចោមចៅ បង្ក្រាបករណីជួញដូរសារធាតុញៀន ដោយឃាត់បានជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ និង៣កញ្ចប់តូច ។

ហេតុការណ៍នេះ កើតនៅវេលាម៉ោង១៧ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៥៣A ជាន់ទី១ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យទាំង៣មានឈ្មោះ ទី១.បិត សេដ្ធា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មុខរបរនៅផ្ទះ (ជាម្ចាស់បន្ទប់), ទី២ ឈ្មោះ ភន សុផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិតអគ្គីសនី ស្នាក់ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ និង ទី៣ ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មុខរបរមើលការផ្ទះជួល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចកើតហេតុខាងលើ ទើបសមត្ថកិច្ចចុះទៅបង្ក្រាបជាក់ស្តែងបានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងសាកសួរ និងឃុំខ្លូនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖