ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនជួញដូរថ្នាំញៀនម្នាក់រឹបអូសថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញេ: កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមខណៈជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានប្រទះឃើញជនសង្ស័យម្នាក់ក៏ឃាត់ខ្លួនជនពាក់ព័ន្ធបទជួញដូរនូវសារធាតុញៀន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ស្រះទឹក ផ្លូវលំ ក្រុមទី៣០ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ហម មេសា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវលំ ក្រុមទី២៧ ភូមិ ព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្នុងនោះដែរសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)១កញ្ចប់ធំ និងសំបកថង់បា្លស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕ ប្រាថ្នា

មានជ័យ ឃាត់ញៀន១


ចែករំលែក៖