ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបង្ក្រាបចាប់ក្រុមលួចជល់មាន់ឆក់កណ្តៀត បាន៤នាក់ មាន់៣ក្បាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង ទោះជាកាសុីណូ មានបើកឲ្យចូលទៅលេងល្បែងសុីសងគ្រប់ប្រភេទយ៉ាងណាក្តី នៅតែមានអ្នកញៀនមួយចំនួន ចូលចិត្តល្បែងប្រជល់មាន់ រហូតដល់ណាត់ប្រជុំគ្នា ជល់តាមតាមគុម្ពចេក ដីវាលស្ងាត់ អ្នកទាំងនោះត្រូវបានអាជ្ញាធរ សមត្ថកិច្ចចាត់ទុកថាលេងល្បែងអត់ច្បាប់ ត្រូវបានបង្ក្រាបចាប់ជាបន្តបន្ទាប់ ហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នេះ អ្នកញៀនល្បែងជល់មានមួយក្រុម ណាត់ គ្នាលួចជល់មាន់ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបាន កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះទៅបង្ក្រាបឃាត់ខ្លួនមនុស្ស៤នាក់ មាន់គ០៣ក្បាល ក្នុងនោះងាប់មួយក្បាលបាត់ទៅហើយ ។

តាមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែង នៅតែមានលួចលេង ល្បែងភ្នាល់ សុីសងដោយខុសច្បាប់ បង្កអសន្តិសុខក្នុងមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់ ជាបន្តបន្ទាប់ទី១/ឈ្មោះញីម សំអាត អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ស្នាកើនៅភូមិក្វាសង្កាត់ដង្កោខណ្ឌដង្កោ។ទី២/ឈ្មោះពុត សាមាន អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។ទី៣/ឈ្មោះ ចាន់ ថន អាយុ២៤ឆ្នាំមុខរបរបុគ្គលិកក្នុងព្រលានយន្តហោះស្នាក់នៅភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។ទី៤/ឈ្មោះកៅ បូរិន អាយុ ៤៨ឆ្នាំ មុខរបរកម្មករ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តែបើក្រុមអ្នកញៀនល្បែង កន្លងមកធ្លាប់និយាយហើយថា ពួកគេអត់មានលុយ ទៅជល់មាន់ នៅកាសុីណូ កន្លែងដែលមានច្បាប់ ចូលចិត្តលេងដែរ មានលុយតិចតួច ណាត់គ្នាលួចជល់មាន់តាមគុម្ពចេក តាមព្រៃ ទាំងភ្នែក សេក ភ្នែកលលក សមត្ថកិច្ចចោទប្រកាន់ថាលេងអត់ច្បាប់ កន្លែងមានច្បាប់ ម្តេចមិនទៅលេង ។

ក្រុមអ្នកញៀនល្បែងជល់មាន់តាំង៤នាក់ រួមជាមួយមាន់គករស់២ក្បាល ងាប់១ក្បាល និងសម្ភារៈមួយចំនួន បន្ទាប់ពីបង្ក្រាបចាប់បាននារសៀលថ្ងៃនេះ នាំទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕តុង សីហា


ចែករំលែក៖