ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៩នាក់ទៅតុលាការក្នុងសំណុំរឿង០២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ៩នាក់ ទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរួចមក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថា កាបញ្ជួនជនសង្ស័យទាំង៩នាក់ ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេ ក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយ បានបញ្ចប់នីតិវិធីសួរនាំរួចរាល់ ក្នុងនោះមាន៨នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងម្នាក់ទៀត ពាក់ព័ន្ធល្បែងស៊ីសងខុសចុបាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៩នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦នាក់ បានឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះ ក៏ឃាត់ខ្លួន ។

អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធ និងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា


ចែករំលែក៖