ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង៣នាក់នេះមានការប្រើប្រាស់ និងចែកចាយថ្នាំញៀន កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១ ឈ្មោះ ខៀវខេមរ៉ា ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិចំបក់ប្រាសាទឃុំក្រាំងស្គារ ស្រុកទឹកផុស ២ ឈ្មោះលីមុំភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ៣ ឈ្មោះធី ញ៉ា ភេទប្រុស ២៧ឆ្នាំរស់នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀន៥កញ្ចប់តួច ទូរស័ព្ទដៃ១គ្រឿង និង ឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញាដែលសមត្ថកិច្ច បានតាមដានជាយូមកហើយ ហើយនៅថ្ងៃនោះសមត្ថកិច្ចបានទទួលព័តមានថា ជនសង្ស័យបានធ្វើសកម្មភាពចែកចាយ និងប្រាស់ ថ្នាំញៀន និង ដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចត្រូវបានសមត្ថកិច្ច កសាងសំណុំបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖