ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុរៀបចំសំណុំរឿងបញ្ជូនជនសង្សយ័ជនជាតិចិន២១នាក់ពីបទបេីកល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ទៅផ្តន្ទាទោសនៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុរៀបចំសំណុំរឿងបញ្ជូនជនសង្សយ័ជនជាតិចិន២១នាក់ពីបទបេីកល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ទៅផ្តន្ទាទោសនៅតុលាការ ។

ក្រោយការឃាត់ខ្លួនជនសង្សយ័ជនជាតិចិនមួយក្រុមមានគ្នាសរុប២១នាក់ ជាប់សង្ស័យពាក់ព័ន្ធនឹងល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧, លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានសាកសួរ និងស្រាវជ្រាវរកឃេីញថា មានជនសង្សយ័ចំនួន៤នាក់ ។

ប្រភពបន្តថា​មេក្លោងពាក់ពន្ធ័នឹងរឿងនេះ រួមមាន ១-ឈ្មោះ Wang Ding Ding ប្រធានក្រុមជនសង្សយ័ទាំង២១នាក់, ២-ឈ្មោះ Lu Zhi Qi អនុប្រធានក្រុម, ៣-ឈ្មោះ Yang Wei Qi អនុប្រធានក្រុម និង ៤-ឈ្មោះ Yang Wei អនុប្រធានក្រុម ។

បេីតាមលោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់ថា ជនសង្ស័យទាំង ៤ នាក់ខាងលើជាមេក្លោង ក្នុងចំណោម ជនសង្សយ័ទាំង២១នាក់ ដែលសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្រ្កាប ជាក់ស្ដែងនៅនឹងកន្លែងដោយមានភស្តុតាងគ្រប់គ្រាន់ ក្នុងការលួចបើក ល្បែង អនឡាញខុសច្បាប់ដោយគ្មានខ្លាចអ្វីនោះទេ ។

ក្នុងចំណោមជនសង្ស័យទាំង ២១នាក់នោះមាន ស្រីផងដែរ សុទ្ធតែជនជាតិចិនទាំងអស់។

បច្ចុប្បន្នកម្លាំងជំនាញកំពុង កសាងសំណុំរឿង បញ្ចូនទៅតុលាការទាំង២១នាក់ ដើម្បី ផ្តន្ទាទោសទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖