ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់រួមជាមួយវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ រូមជាមួយវត្ថុតាងថ្នាំញៀន១៧កញ្ចប់តូច ត្រូវកម្លាំងនគរបាលប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រហាដឌីស ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុនឈានដល់ឃាត់ខ្លួនកម្លាំងប៉ុស្តិ៍ផ្សារកណ្ដាលបានល្បាត ឃើញជនសង្ស័យម្នាក់ ឃាត់ខ្លួនត្រួតពិនិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លា៤កញ្ចប់តូច ទូរសព័្ទ metfone ១ គ្រឿង ។ ជនសង្ស័យមានឈ្មោះ ហេង ស៊ាងហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា បន្ទាប់មក កម្លាំងសមត្ថកិច្ចបានសាកសួរលើជនសង្ស័យ នៅវេលាម៉ោង៣រសៀល ថ្ងៃ ខែ ឆ្នាំដដែល ឈានដល់ការចាប់ខ្លួនជនជួញដូរគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ប៉ាន់ ចាន់ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រង់នៅចំណុចគោកត្បែង ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចដកហូតម្ស៉ៅក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់តូច ទូរសព្ទ័ I phone4 ពណ៌ស ១ គ្រឿង។

ក្រោយពីការសាកសួរ ជនសង្ស័យនិយាយថាពួកគេទាំង២នាក់ពិតជាបានប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន ។ ជនសង្ស័យនឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖