ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនម្នាក់ ពីបទលួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២០ :៣០ នាទី លោកវរសេនីយ៍ត្រីហួរ យ៉ៃអធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ១ ច្បាប់លេខ២០៥ តព/១៧ ចុះថ្ងៃទី ០៥-១២-២០១៧ ដែលចុះហត្ថលេខាដោយលោក គួន ចន្ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ដែលបានបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ ទុយ សំអាត ហៅសេង សំអាត ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទអំពើលួចដោយមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តនៅចំណុចក្រុម២ ភូមិ ៦ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០-១០-២០១៧ ។

ជនសង្សយ័រូបនេះនគរបាលបានចាប់ខ្លួននៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីស្វែងរកអស់រយៈពេល១០ខែមកហើយ ដោយជនសង្សយ័រូបនេះបានគេចទៅលាក់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជយ័ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖