ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍រំលេចបង្រ្កាបករណីឆក់ត្រីឃាត់ខ្លួនបុរសស្រ្តី ២នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសស្រ្តីចំនួន ២នាក់រួមទាំងឧបករណ៍អាំងទ័រ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលរំលេចឃាត់ ខណៈកំពុងប្រព្រិត្ត(ឆក់ត្រី)ជាក់ស្ដែង​ ។ ​

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុចទួលគ្រប ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់​ ។ ​

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាលរំលេចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងឃាត់ខ្លួន២នាក់ ឈ្មោះ រី ថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ប៊ុន ធា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ.ឃុំកើតហេតុ ក្នុងនោះកម្លាំងបានដកហូតនូវវត្ថុតាងរួមមាន ដុំអាំងទ័រចំនួន ១គ្រឿង ដងឬស្សីតដែកមានខ្សែភ្លើងចំនួន ១គូរ អាគុយ ៤០អំពែរចំនួន ១គ្រឿង ទ្រុងសម្រាប់ដាក់ត្រីចំនួន ១ និង​ការ៉ុងសម្រាប់ដាក់ត្រីចំនួន ១​ទៀត ។ ​

ប្រភព​ខាង​លើ​បន្តទៀត​ថា ចំពោះ​បុរសស្រ្តីជាជនសង្ស័យដែលកំពុងប្រព្រិត្តបទល្មើសនេសាទជាក់ស្ដែង ដោយប្រើប្រាស់នូវឧបករណ៍ឆក់ត្រីខាងលើរួមទាំងវត្ថុតាង បាននាំយកមកបន្តនីតិវិធីនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរំលេច៕ ប៉ឹម ពិន


ចែករំលែក៖