ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់រួមជាមួយនឹងវត្ថុតាង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍ សែនជ័យដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌបន្ត បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ដើម្បីសេចក្ដីសុខនិងសុវត្ថិភាពជូនពលរដ្ឋ ជាក់ស្ដែង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងបានចាប់ខ្លួនក្រុមជនសង្ស័យដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់ រួមជាមួយវត្ថុតាងមួយចំនួនធំនៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិត ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ដែលត្រូវចាប់ ខ្លួនទី១.ឈ្មោះ ប៉ែន សុខចេង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះឌី សុផានិត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅក្នុង ភូមិសាមគ្គី សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ,ទី៣.ឈ្មោះជៀប ឌុច ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិអណ្ដូង ឃុំ អណ្ដូង ស្រុកបាភ្នំ ខេត្តព្រៃវែង និងទី៤.ឈ្មោះ ឈុន សុផល ភេទស្រី អាយុ២២ឆ្នាំ មាន ស្រុកកំណើតភូមិកំពង់ប្រាសាទ ឃុំ សែប ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវ ជាប្រពន្ធរបស់ឈ្មោះ ជៀប ឌុច ស្នាក់នៅក្នុងភូមិកើតហេតុជាមួយគ្នា។

ដោយឡែកសម្ភារដែលសមត្ថកិច្ចដកហូតបានរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកក២កញ្ចប់, ដាវសាមូរ៉ៃចំនួន៣ដើម, ញញួរ១,ទួណឺ វីស២, កន្ត្រៃ៣, ដែកកេះ៧, កាំភ្លើងជ័រ១ដើម, ទូរស័ព្ទខូចចំនួន៥គ្រឿងរួមជាមួយ សម្ភារជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ត្រពាំងក្រសាំងកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី៕ សុខាសែនជ័យ

2

3

1

សូមអានបន្ត ៖កំពូលអ្នកបាញ់ជ្រូកព្រៃដៃឯក!


ចែករំលែក៖