ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា (យកចបកាប់ កាប់គេឲ្យរបួស) កាលពីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង២០នាទី នៅចំណុចផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ តុប ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សាន យៀក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកសំរាមស៊ិនទ្រី ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសរយៈបាតដៃខាងស្តាំដេរចំនួន១៨ថ្នេរ) សម្ភារបន្សល់ទុក ៖ ចបកាប់ដងឈើចំនួន០១ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះអ្នកជិតខាង ដែលនៅជិតបន្ទប់ជួលរបស់ខ្លួន ពេលជនរងគ្រោះកំពុងដើរ ស្រាប់តែមានជនសង្ស័យខាងលើ បានដើរពីក្រោយរួចយកចបកាប់មកលើជនរងគ្រោះ តែជនរងគ្រោះបានក្រឡេកឃើញរួចយកដៃខាងស្តាំចាប់ផ្លែចបកាប់បណ្តាឲ្យត្រូវរបួសបាតដៃ រួចជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ និងឃាត់បានខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាសាកសួ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖