ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួច

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច ( លួចម៉ូតូ ) ប្រព្រឹត្តនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុម ទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ស តាស្យា ហៅ ស្យា ភេទប្រុស អាយុ២៩ ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវលំ ភូមិត្រពាំងថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានទីលំនៅដើម ភូមិ២ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ។ រីឯជនរងគ្រោះ ឈ្មោះ នៅ រាម ភេទស្រី អាយុ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៧២Z ផ្លូវ២៦៥ ក្រុមទី៣៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន:ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy សេរី២០១១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX . 0592 ដែលមានលេខតួ និងលេខម៉ាស៊ីន : 016 2455 ( ចាប់យកពីជនសង្ស័យឈ្មោះ ស តាស្យា ) បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១៣ សន្លឹក និង ប័ណ្ណសំគាល់យានយន្តចំនួន០៤ សន្លឹក ។ កូនកន្ត្រៃចុងស្រួចចំនួន០១ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូខាងលើត្រឡប់មកពីលក់ដូរនៅផ្សារ ពេលមលដល់ផ្ទះជនរងគ្រោះបានចតម៉ូតូទុកនៅមុខផ្ទះដោយមិនបានយកកូនសោរចេញពីម៉ូតូហើយដើរចូលទៅក្នុងផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ ស តាស្យា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយអូសចេញគេចខ្លួនបានប្រហែល៥ម៉ែត្រ ស្រាប់តែជនរងគ្រោះឃើញទាន់ក៏ស្រែកថាចោរៗ ពេលនោះក៏ត្រូវកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ល្បាតឆ្លងកាត់ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនមក អធិ ការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញតែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងនិងជនសង្ស័យ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

img_2335 img_2336 img_2337


ចែករំលែក៖