ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញៈ នៅ ថ្ងៃ19 ខែកុម្ភៈ ឆ្នាំ2017ម៉ោង23និង30 នាទី ឃាត់ករណីជួញដូរគ្រឿងញៀនខុសច្បាប់ត្រង់ចំណុចមុខផ្ទះគ្មានលេខសំណង់មិនរៀបរយ ផ្លូវ434 ភូមិ04 សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី1ឈ្មោះ ខ្មៅ ហ៊ន ភេទប្រុស អាយុ32ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ អ្នកទៅទិញថ្នាំ ជនសង្ស័យទី2 ឈ្មោះ សយ ចេក ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ434សង្កាត់ទំនប់ទឹក មុខរបររត់ម៉ូតូឌុបនាក់ហ៊នទៅទិញថ្នាំ។

សមត្ថកិច្ចដកហូតក្រាមសថ្លាមួយកញ្ចប់ សង្ស័យមានសារធាតុញៀន។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ជិះម៉ូតូចូលភូមិរកទិញថ្នាំជួបសយចេក កំពុងផឹក មិនបានទៅទិញក៏ហុចលុយចំនួន60000រៀលដែលក្មេងអោយទិញនោះទៅឈ្មោះហ៊ន ហើយឈ្មោះហ៊ន ក៏បានទៅទិញនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ពេលទិញហើយក៏យកថ្នាំនោះអោយចេក ឃើញតិចពេក ក៏ឈ្លោះគ្នាហើយប្រជាជននៅកន្លែងនោះក៏បានរាយការណ៍មកសម្ថកិច្ចក៏ទៅបង្ក្រាបយកមកសួរនាំ ។

អ្នកទាំងពីរខាងលើត្រូវនាំយកមកខណ្ឌចំការមនកសាងសំណុំ
រឿងចាត់ការតាមច្បាប់ ៕ ស រស្មី

image3

image2


ចែករំលែក៖