ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចមក កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានបន្តចុះរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិតនៅតាមប្លុកឌួងហែមតាន់ប៉ា ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី០៣នាក់ប្រុស០២នាក់ សំភារះដកហូតមាន:១ -ម្សៅពណ៌សថ្លាចំនួន១៥កញ្ចប់តូច:២-ម្សៅពណ៌សថ្លាចំនួន៣កញ្ចប់ធំ:៣-ម្សៅពណ៌ប្រផេះចំនួន៣កញ្ចប់តូច ។

ករណីចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតនៅតាមប្លុកឌួងហែមតាន់ប៉ា ភូមិទី៦-៧-៨ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំងបីនាក់ខាងលើនេះទី១ មានឈ្មោះ ពិន រតនះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ វ៉ែន ភារុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី៣ឈ្មោះ លឹម ភា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១៣BE3 ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីលោក កុល​ ខាន់ណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើនេះ គឺកម្លាំងនគរបាល កំពុងតែជិះ ល្បាតដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញស្រាប់តែប្រទះឃើញក្រុមជនសង្ស័យគួរឲ្យសង្ស័យ ក៏បានធ្វើការឆែកឆេរទើបរកឃើញ ថ្នាំញៀននៅជាប់ខ្លួនក៏ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖