ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជន២នាក់ករណីកាន់កាប់អាវុធ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ត្រូវ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្នុងករណីកាន់កាប់អាវុធ(កាំបិតផ្គាក់)១ដើម នៅជាប់ខ្លួន កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនទី១ ឈ្មោះ ម៉ៅ ពិទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី២ ឈ្មោះ ហ៊ ធុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ ស្នាក់នៅភូមិរោងចក្រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា មុននឹងឃាត់ខ្លួន ជនសង្ស័យខាងលើ គឺកម្លាំងប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះមកដល់ចំណុចខាងលើ ក៏ឃើញពួកគេជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ ១CL៧៩៨៩ ដោយមានកាំបិតផ្គាក់១ដើម នៅជាប់នឹងម៉ូតូ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ជនសង្ស័យបានឆ្លើយសារភាពថា កាំបិតនេះ ពិតជារបស់ខ្លួនមែន ប៉ុន្តែគេពុំបានយកទៅប្រព្រឹត្តបទល្មើសអ្វីទេ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត ៕ តុង សីហា

3 1 2


ចែករំលែក៖