ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាបបង្រ្កាបក្មេងទំនើងម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាប បង្រ្កាបក្មេងទំនើងម្នាក់ខណៈដាក់បំពង់សុីមាំងម៉ូតូបំពងសំឡេង លាន់ឮដូចរន្ទះបាញ់ខែប្រាំង រំខាន់អស់អ្នកស្រុក និងសមត្តកិច្ចផងនោះ។

ប្រតិបត្តិការខាងលើនេះធ្វើឡើង នាព្រឹកថ្ងៃសុក្រ ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងចុះប្រត្តិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យក្មេងទំនើងត្រូវបានឃាត់សាកសួរឈ្មោះ យឹម ម៉ារ៉ាឌី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពបន្តទៀតថា ជនសង្ស័យបាននាំយកទៅបន្តនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប នគរបាលបានធ្វើការណែនាំអប់រំដោយមានកិច្ចសន្យាធានាពីអាណាព្យាបាល ព្រមទាំងតំរ៉ូវឲ្យអាណាព្យាបាលអប់រំបន្តហាមដាច់ខាត់មិនអនុញាត់ដាក់បំពង់សុីមាំងបំពងសំឡេងបែបនេះទៀតជាដាច់ខាត់៕ ប៉ឹម ពិន


ចែករំលែក៖