ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ២នាក់ប៉ុនប៉ងលួច (មានដែកកែច្នៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីអំពើប៉ុនប៉ងលួច (មានដែកកែច្នៃសម្រាប់កាច់សោកម៉ូតូជាប់ខ្លួន) ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទីនៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់នោះ១-ឈ្មោះ ស្រី តក់ ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន)។និង ២-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៧ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន) ។

សម្ភារដកហូត៖ ដែកកែច្នៃកាច់បំផ្លាញសោម៉ូតូចំនួន១សម្រាប់ , ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។

សមត្ថកិច្ចបានអោយដឹងថា៖ មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ០១គ្រឿងគ្មានស្លាកលេខឌុបគ្មានតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួនរកឃើញ វត្ថុតាងខាងលើ រួចកម្លាំងបាននាំខ្លួនជនសង្ស័យ យកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖