ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឡាបានសៀកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះបង្ក្រាបករណីជួញដូរថ្នាំញៀនកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើទួលបឹងកំសាន្ត ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី។

អធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាំង រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរ មិនពិតប្រាកដ។

ដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុ ញៀន)២កូនថង់តូច។

បច្ចុប្បន្តសមត្ថកិច្ច កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា មួយរយ:នេះសមត្ថកិច្ចនគរបាលក្រុងបានលុងចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី និងក្មេងទំនើងជិះម៉ូតូបង្ហោះធ្វើឲ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព ៕ វុទ្ធឦសាន

IMG-20170115-WA0099


ចែករំលែក៖