ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីឆក់បានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុសិ៍នគរបាលរដ្ឋបាលទួលទំពូង១ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បង្ក្រាប់បានជាក់ស្ដែងក្រោយពីជនសង្ស័យ ទាំង២នាក់បានធ្វើតាមទូរស័ព្ទមួយគ្រឿងម៉ាក I Phone X បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨នខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៤១ ក្រុម៩ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៨ ស្ថិតក្នុងសង្កាតើទួលទំពូង១ ខណ្ឌចំការមន។

ជនសង្ស័យទី១ ឈ្មោះ សុង ចូវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះគ្មានលេខ ម្តុំកោះនរា តាមបណ្ដោយផ្លូវបេតុង សង្កាត់និរោច ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី២ ឈ្មោះ កែវ ដួងពេជ្យ ភេទប្រុស អាយ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីលោក នាយប៉ុស្តិ៍ទួលទំពូង២ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានដើចេញពីផ្ទះគោលបំណងទៅផ្សារទិញអីវ៉ាន នៅផ្សារទូលទំពូងខណៈមកដល់ចំណុចកើតហេតុមុខផ្ទះលេខ៤១ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HC-២៤១១ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៨ ទិសដៅពីត្បូងទៅជើង បានជិះមកពីក្រោយ និង ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក I Phone X ពណ៌ស បានសម្រេច ប៉ុន្តែជាអកុសលបណ្ដាលអោយដួលម៉ូតូក៏ត្រូវនគរបាលប៉ុស្តិ៍ទួលទំពូង២ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំតែម្តង។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានជនសង្ស័យបោះចោលបាត់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍ទួលទំពូង២ សួរនាំ និង កសាងស៉ំណ៉ំរឿងបញ្ជូនខ្លួនអៅអធិកានគរបាលខណ្ឌចំការមនចាត់ការបន្ត៕ស រស្មី


ចែករំលែក៖