ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បង្ក្រាបជនសង្ស័យម្នាក់ជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពី វេលាម៉ោង១០ និង៣០នាទីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ផាន់ ភាក់ ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅបន្ទប់ជួលភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ថ្នាំញៀនដែលដកហូតមានក្រាម ពណ៌សថ្លាចំនួន១កញ្ចប់កូនថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ ព្រមទាំង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ធតាមរយៈទូរស័ព្ទថា នៅចំណុចបន្ទប់ជួលភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានជនសង្ស័យកំពុងជួញដូរគ្រឿងញៀន ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងបានចុះទៅដល់ទីតាំងនោះ បង្ក្រាប និងឃាត់ខ្លួន បន្ទាប់មកចាប់យកវត្ថុតាងទាំងអស់ និងនាំខ្លួនជនសង្ស័យយកមកសាកសួរនៅផ្នែកជំនាញតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួនមកឃុំបណ្តោះអាសន្ននៅផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖