ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកក្រូចឆ្មារឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២ករណីរយៈពេល២ថ្ងៃ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ នគរបាលស្រុកក្រូចឆ្មារ បានបើកប្រតិបត្តការបង្រ្កាបឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណី និងមនុស្ស៣នាក់ ត្រូវបានចាប់ខ្លួន តាមវិធានញុះញង់ទិញគ្រឿងញៀនដោយខុសច្បាប់ ដោយមានការឃ្លាំមើលពីសមត្ថកិច្ច ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានការឯកភាពពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ រួចមក លោកវរសេនីយ៍ទោ សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ បានប្រើប្រាស់ភ្នាក់ងារទៅទិញថ្នាំញៀនពីមុខសញ្ញា និងបង្រ្កាបបានចំនួន០២ករណី ជាបន្តបន្ទាប់ ។

ករណីទី១: បង្រ្កាបបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ឃាត់ខ្លួនមុខសញ្ញាបាន០២នាក់ ទី១ ឈ្មោះ កៅ ហាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចាម ទី២ ឈ្មោះស៊្រេន អៃសះ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិចាម អ្នកទាំងពីរជាប្តីប្រពន្ធនិងគ្នា មានទីលំនៅៗភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ជាមួយគ្នា។

វត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ជប់តូច ទូរស័ព្ទ០៣គ្រឿង (ខូច) សម្ភារ:វិចខ្ចប់មួយចំនួន និងឧបករណ៌សេពគ្រឿងញៀនមួយចំនួនទៀត ។

ករណីទី២: បង្រ្កាបបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទី នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ឃាត់ខ្លួនមុខសញ្ញា០១នាក់ ឈ្មោះ កៅ កាម៉េល ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចាម នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ វត្ថុតាងដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចដែលភ្នាក់ងារទិញបាន។

បច្ចុប្បន្ន ករណីទាំងពីរខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ចូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមច្បាប់ ៕ វណ្ណះ

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖